Sunday, December 20, 2015

   ១​ ការទទួលស្គាល់ចរន្ដការងារ ( Reorganizing Workflows )
ប្រព័ន្ធព័ត៌មានបានកំពុងជំនួសជាលំដាប់នូវជំហូរការងារ ធ្វើដោយ​នៃទៅជាចរន្ដការងារ និងដំណើការងារដើរដោយស្វ័យប្រវត្តិ ។​​ ​ប្រព័ន្ធការងារបែបអេឡិចត្រូនិចបានជួតកាត់​បន្ថយថ្លៃដើមនៃប្រតិបត្តការក្នុងក្រុមហ៊ុនជាច្រើនដោយលុប​បំបាត់ក្រដាស់ និង ទំលាប់ដែរធ្វើដោយដៃ ។​ ការគ្រប់គ្រងចរន្ដការងារដែលមានលក្ខណៈជឿនលឿនបានជម្រុញឲ្យមានប្រតិបត្តិ​ការជាច្រើនមិនត្រឹមតែដើម្បីកាត់បន្ថយថ្លៃដើម ប៉ុណ្ណោះទេតែទាំងជួយអភិវឌ្ឍន៍សេវាកម្មអតិថិជនស្របគ្នាទៀត។ ជាក់ស្ដែងក្រុមហ៊ុនធានារ៉ាប់រងអាចបង្កើត សង្វាក់នៃប្រតិបត្តិការណ៍សម្រាប់ការធានារ៉ាប់រងថ្មីពីសប្ដាហ៍ឲ្យកមជាមួយថ្ងៃវិញ។ចរន្ដការងារដែលរៀបចំថ្មីអាចមានផលប៉ះពាល់យ៉ាងជ្រៅលើប្រសិទ្ធិភាពរបស់អង្គភាពហើយ ថែមទាំងអាចនាំទៅដល់កំណែទម្រង់រចនាសម្ព័ន្ធ ផលិតផល និងសេវាកម្មថ្មីទៀតផង់។

Sunday, October 18, 2015

ចម្លើយ
២ ស្រាវជ្រាវនូវពាក្យគន្លឹះក្នុង Account Gmail
.  compose កន្លែងផ្ញើសារទៅនណារម្នាក់។
. Inbox​ ជាកន្លែងទទួលសារនឹងបើកមើលសារដែលគេផ្ញើមកឲ្យយើង។
. Starred ជាកន្លែងសម្រាប់ទុកឯកសារសំខាន់ជាងគេ។
. Drafts ជាកន្លែងរក្សាទុកនូវសារដែលមិនទាន់បានផ្ញើទៅ។
. Send Mail ជាកន្លែងដែលបង្ហាញឲ្យដឹងពីសារដែលយើងបានផ្ញើ។
. Important ជាកន្លែងសម្រាប់ផ្ទុកសារសំខាន់ៗហើយវាមានលក្ខណៈស្រដៀងstarred។
. chart ជាកន្លែងសម្រាប់ឲ្យយើងជជែកគ្នារវាងមនុស្ស២នាក់​ឬច្រើននាក់។
. All mail ជាកន្លែងសម្រាប់បង្ហាញសារគ្រប់ប្រភេទទាំងអស់ដែលគេផ្ញើមក។
. Trash ជាកន្លែងដែលផ្ទុកសារដែលបានលុប។
. Spam ជាសារដែលគ្មានសារៈសំខាន់។
. Delete គឺជាកន្លែងដែលលុបសារ។
. Hangout contact​​ ជាកន្លែងសម្រាប់ទំនាក់ទំនង់ជាគ្នាជាក្រុម។
. Hangout conversation ជាកន្លែងសម្រាប់បង្ហាញនូវអ្វីដែលបាន Chat ជាមួយគ្នា។
. Phone Call ជាកន្លែងសម្រាប់ Call ទៅនណារម្នាក់​ឬទៅក្រៅប្រទេស។

Sunday, September 27, 2015

តើអ្វីទៅជាប្រព័ន្ធព័ត៌មាន?

ប្រព័ន្ធព័ត៌មានគឺត្រូវបានគេកំណត់និយមន័យតាមបែបបច្ចេកទេសថាជាសំណុំនៃធាតុផ្សំដែលជាប់ទាក់ទង់គ្នាដែលប្រមូល (collect) ​និង ទទួលមកវិញ (Retrive)  ដំណើរការ (Process) រក្សាទុក(store)ហើយនិងចែកចាយព័ត៌មាន (distribute) ដើម្បីគាំទ្រការធ្វើសេចក្ដីសម្រេចចិត្ត សហប្រតិបត្តិការ និង​ ការត្រួតពិនិត្យនៅក្នុងអង្គភាព។​ ​បន្ថែមលើគុណសម្បត្ដិខាង លើវាក៏អាចជួយដល់អ្នកគ្រប់គ្រង់ ក៏ដូចជាបុគ្គលិកឲ្យគិតវិភាគបញ្ហាលាតត្រដាងនូវបញ្ហាស្មុកស្មាញ និង ចង្កើតនូវផលិតផលថ្មី។